ក្រសួងមហាផ្ទៃធ្វើសន្និសីទកាសែតព្រឹកថ្ងៃទី២៩កញ្ញាស្តីពីជនភៀសខ្លួនមកពីអូស្ត្រាលី
ភ្នំពេញ៖ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៩ខែ កញ្ញានេះនឹងធ្វើសន្និ សីទកាសែតស្តីពី កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិបាលអូស្ត្រាលីចំពោះជនភៀសខ្លួនដែលនឹងមកបោះទីតាំងនៅក្នុងប្រទេស។
គួររំលឹកផងដែរថា ករណីកម្ពុជាទទួលយកជនភៀសខ្លួនអូស្ត្រាលីឲ្យមករស់នៅក្នុងប្រទេសដោយស្របច្បាប់ ត្រូវបានមជ្ឈដ្ឋានមួយចំនួនធ្វើការវិភាគខុសៗគ្នា ដោយអ្នកខ្លះលើកឡើងថា ជាទង្វើដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ឯអ្នកខ្លះជំទាស់ថា មិនទាន់ដល់ពេលដែលកម្ពុជាត្រូវអនុវត្តនូវគោលនយោបាយដូចនេះឡើយ៕