ទ័ពអាកាសរុស្ស៊ីបំផ្លាញទីតាំងISនៅស៊ីរី៤៩កន្លែងក្នុងរយៈពេល២៤ម៉ោង
ស៊ីរី៖យោងតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពស៊ីរីកាលពីថ្ងៃទី១៩តុលា បានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ី៣៣លើកក្នុងរយៈពេល២៤ម៉ោងបានបំផ្លាញទីតាំងក្រុមសកម្មប្រយុទ្ធជាង៤៩ទីតាំងនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ការវាយប្រហារតាមជើងអាកាសនេះ បានបំផ្លាញមូលដ្ឋានជាច្រើនកន្លែង និងបានបំផ្លាញកំផែងការពាររបស់ក្រុមជីហាដផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការវាយប្រហារនៅក្នុងប្រទេសស៊ីរី បានរុលទៅមុខកាន់តែខ្លាំងជាងមុន ក្រោមការសហការរវាងកងទ័ពស៊ីរីជាមួយកម្លាំងជើងអាកាសរុស្ស៊ី ដោយបំផ្លាញទាំងទីតាំងក្រុមរដ្ឋអ៊ីស្លាម និងក្រុមឧទ្ទាមផ្សេងទៀតជាច្រើនកន្លែង៕