ទស្សនកិច្ច​បន្ទាន់​រប​ស់​ប្រធានាធិបតី​ស៊ី​រី នៅ​ក្រុង​មូ​ស្គូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

រុស្ស៊ី-​ស៊ី​រី ៖ អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី Dmitry Peskov និយាយថា លោក អាសាដ មក​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ក្រុង​មូ​ស្គូ ដោយបាន​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​លោក ពូ​ទីន កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​។​នេះ​ជា​ទស្សនកិច្ច​មិនបាន​ប្រកាស​ជា​សាធារណៈ​របស់​ប្រធានាធិបតី​ប្រទេស​ស៊ី​រី​លោក Bashar al-Assad និង​លោក Vladimir Putin នៅ​ក្រុង​មូ​ស្គូ​ដើម្បី​ពិភាក្សា​រវាង​សម​ភាគី​ដែល​គ្មាន​ការគ្រោង​ទុកជាមុន​។​

​តាម BBC បាន​ឲ្យ​ដឹងថា កងទ័ពអាកាស​រុស្ស៊ី​បានចាប់ផ្ដើម​វាយប្រហារ លើ​ពួក​សកម្មប្រយុទ្ធ​ស៊ី​រី​តាំងពី​ខែ​មុន​។ ក្រុង​ម៉ូស្គូ​បាន​ទទួលស្គាល់ថា ខ្លួន​កំពុង​វាយប្រហារ​លើ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​ពួក​សកម្មប្រយុទ្ធ​ដទៃទៀត ដែល​ប្រឆាំង​រដ្ឋាភិបាល​អាសាដ​។​
​ប្រភប​ន្ត​ថា មេដឹកនាំ​ទាំង​២​បាន​ពិភាក្សាគ្នា​អំពី​យុទ្ធសាស្ត្រ​វាយប្រហារ​ពួក​ភេរវកម្ម និង​ការបន្ត​វាយប្រហារ​របស់​ទ័ពអាកាស​រុស្ស៊ី លើ​ពួក​សកម្មប្រយុទ្ធ និង​វត្តមាន​កងទ័ព​រុស្ស៊ី​។​

​គួរ​បញ្ជាក់ថា ទស្សនកិច្ច​របស់លោក​អាសាដ នៅ​ក្រុង​មូ​ស្គូ គឺជា​ទស្សនកិច្ច​លើកដំបូង​ចាប់តាំងពី​ប្រទេស​ស៊ី​រី ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល ចាប់តាំងពី​ឆ្នាំ​២០១១​មក​។​

អ្នកវិភាគ Jonathan Marcus នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ពិនិត្យឃើញថា ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់លោក​អាសាដ​នៅ​ក្រុង​មូ​ស្គូ បានបង្ហាញ​ពីស​ញ្ញា​នៃ​ការបន្ត​ទំនុកចិត្ត​កាន់តែ​រឺ​ង​មាំ​ថែមទៀត​របស់​ក្រុង​មូ​ស្គូ ចំពោះ​ប្រធានាធិបតី​ស៊ី​រី ដែល​ប្រឈមមុខ​នឹង​ការផ្ដួលរំលំ​ពី​អំណាច​៕ ប្រភព : BBC
dedsdd

ជំនួប​គ្នា​រវាង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad នៅ​ទីក្រុង​មូ​ស្គូ (​រូបថត​៖ BBC)