ការវាយប្រហារ​តាម​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អី​ឌី​ត​ធ្លាក់ចំ​មន្ទីរពេទ្យ​នៅ​យេ​មែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

​យេ​មែន​៖​ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​អះអាងថា​មន្ទីរពេទ្យ របស់ខ្លួន​មួយ​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​យេ​មែន​បាន​រង ការបំផ្លាញ​ពី​ការបាញ់ប្រហារ​ជាច្រើនលើក​ពីលើ​ដែនអាកាស​។
​ ​ប្រភព​បន្តថា ការវាយប្រហារ​លើកដំបូង​បាន​កើតឡើង​នៅវេលា​ម៉ោង​២២ និង​៣០​នាទី ម៉ោង​នៅក្នុង​តំបន់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ដោយ​បំផ្លាញ​ទៅលើ​បរិវេណ​អគារ​មន្ទីរពេទ្យ​ស្ថិតនៅក្នុង​ខេត្ត Saada​។
​ ​ប្រភព​បន្តថា នៅវេលា​ប្រមាណ​១០​នាទី​ក្រោយមក ការវាយប្រហារ​លើក​ទី​២​បានកើត​ឡើង​ទៅលើ​ទីតាំង​ដដែល​នេះ ប៉ុន្តែ​នៅពេលនោះ បុគ្គលិក​សុខាភិបាល រួមទាំង​អ្នកជំងឺ​ទាំងអស់​ត្រូវ​ជម្លៀស​ខ្លួន​បាន​មុន​គេច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។
​ ​ទោះបីយ៉ាងណា​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ធ្វើ​ប្រតិបត្តិ ការវាយប្រហារ​ប្រឆាំង​ទៅលើ​ក្រុម​ឧទ្ទាម Houthi នៅក្នុង​ទឹកដី​យេ​មែន​នោះបាន​ច្រានចោល​ថា សកម្មភាព​វាយប្រហារ​ពី​ដែនអាកាស​របស់​ពួកគេ​គោលដៅ​ទៅលើ​មន្ទីរពេទ្យ​។
​ ​អ្នកនាំពាក្យ​កងកម្លាំង​សម្ពន្ធមិត្ត ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត លោក Ahmed al-Asiri បាន​អះអាងថា លោក​មិនអាច​បញ្ជាក់ប្រាប់​បានទេ នៅពេលដែល​មិនទាន់​ការស៊ើបអង្កេត​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះ ។ កាលពីពេល​កន្លងមក លោក Ahmed al-Asiri បាន​ថ្លែងថា កងកម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​បើក​យុទ្ធនា ការបំផ្លាញ​រាល់​យន្តហោះ​ចម្បាំង​នៅក្នុង​ប្រទេស​យេ​មែន​។ ជម្លោះ​នៅក្នុង​ប្រទេស​យេ​មែន​រហូតមក​ដល់ពេលនេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៥.៦០០​នាក់​ស្លាប់​ក្នុងនោះ​២.៦១៥​នាក់​គឺជា​ជន​ស៊ីវិល​។
​ទោះជា​យ៉ាងណា​ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន​បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ទៅលើ​ការទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ​ទាំងនោះ ដោយ​ក្រុម​នេះ​អះអាងថា វា​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ។ អាមេរិក​បាន​អះអាងថា មានការ​វាយប្រហារ​ខុស​គោលដៅ​ដោយ​ទម្លាក់​គ្រាប់បែក​ទៅលើ​មន្ទីរពេទ្យ ហើយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​សុំ​អភ័យទោស​ផងដែរ​។​
​គួរ​បញ្ជាក់ថា យុទ្ធនាការ​របស់​កង​កម្លាំង​សម្ពន្ធមិត្ត​វាយប្រហារតាម​ដែនអាកាស​ក្នុងប្រទេស​យេ​មែន​បានចាប់ផ្តើម​ឡើង​តាំងពី​ចុងខែ​មីនាឆ្នាំ​២០១៥​រហូតមកដល់​ពេលបច្ចុប្បន្ន​៕

art12.2art12.1