ប៉ាគីស្ថាន៖ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត៧.៥វ៉ិចទ័រ នៅប៉ាគីស្ថាន បានកើនឡើងដល់ជាង៤២៦នាក់ហើយមកដល់ពេលនេះ។ នេះបើតាមសារព័ត៌មានReuters ចេញផ្សាយនៅថ្ងៃទី២៩តុលានេះ។
ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងកើនឡើង ខណៈក្រុមស្រាវជ្រាវបានធ្វើដំណើរទៅដល់តំបន់ដាច់ស្រយាល ដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រនេះបានបង្កជាការបាក់ដី និងការជម្លៀសខ្លួនជាច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីគ្រោះរញ្ជួយដីបានបង្កឲ្យបាក់អគារនានា និងកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍។ ដោយឡែកបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ត្រឹមតែក្នុងប្រទេសប៉ាគីស្ថាន មានមនុស្សរហូតដល់៣១១នាក់ស្លាប់ និងជាង១.៦០០នាក់រងរបួស។
បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិUNICEFបានបញ្ជាក់ថា កុមារប្រឈមមុខនឹងស្លាប់ជាបន្តបន្ទាប់នៅតំបន់ដាច់ស្រយាលស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន។ យ៉ាងណាក៏ដោយទីភ្នាក់ងារផ្ដល់ជំនួយបានបញ្ជាក់ថា នឹងត្រៀមខ្លួនសម្រាប់ផ្ដល់ជំនួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាក់ ដី និងរញ្ជួយដីជាដើម៕
អ្នកស្លាប់ដោយគ្រោះរញ្ជួយដីកើន ឡើងដល់ជាង៤០០នាក់ហើយ