ចិន​ប្រកាស​មិន​ខ្លាច​ធ្វើសង្គ្រាម ក្រោយ​អាមេរិក​បញ្ជូន​នាវា​ទៅជិត​ប្រជុំ​កោះ Spratly
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2015 ក+ ក-

​ប៉េកាំង​៖​ប្រទេស​ចិន​មិនមាន​ឆន្ទៈ​នោះទេ ប៉ុន្តែ​មិន​ភ័យខ្លាច​ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​នៅក្នុង​តំបន់​នេះឡើយ ខណៈដែល​វត្តមាន​​នាវា USS Lassen របស់អាមេរិក​បង្ហាញខ្លួន​នៅ​ជិត​ប្រជុំ​កោះ Spratly ដែលមាន​ជម្លោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជាតិនិយម​របស់​ចិន Global Times ។​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ការធ្វើដំណើរ​របស់​នា​វា​ពិឃាត​នាំ​មី​ស៊ី​ល USS Lassen របស់​កងទ័ពជើងទឹក​អាមេរិក​ឆ្លងកាត់​កោះ​សិប្បនិម្មិត​មួយ​នៅ​ថ្ម​ប៉ប្រះ​ទឹក Subi នៃ​ប្រជុំ Spratly គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​យោធា​ចិន​។​
​ សហរដ្ឋអាមេរិក​បាន​បដិសេធ​ចំពោះ​ការរិះគន់​របស់​ប្រទេស​ចិន​លើ​ការ​ល្បាត របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយបាន​និយាយថា ប្រតិបត្តិការ​នេះ​ត្រូវបាន​អនុវត្ត​នៅក្នុង​ការអនុលោម​តាមច្បាប់​អន្តរជាតិ ហើយ​មិនចាំបាច់​តម្រូវ​ឲ្យ​មានការ​អនុញ្ញាត​ពិសេស​ណាមួយ​ឡើយ​។​
​ ទោះបីយ៉ាងណា​ក៏ដោយ​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter បាន​បញ្ជាក់ថា អាមេរិក​នឹងធ្វើ​ប្រតិបត្តិការ​ស្រដៀង​គ្នា​នេះ​បន្តទៀត​ក្នុង​សមុទ្រ​ចិន ខាងត្បូង​នាពេល​អនាគត​៕

art14.2