ឥណ្ឌូណេស៊ីបាញ់ពន្លិចទូកនេសាទវៀតណាម៦គ្រឿង
ឥណ្ឌូណេស៊ី៖អ្នកនាំពាក្យកងនាវាជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា កងកម្លាំងជើងទឹកប្រទេសឥណ្ឌូណេស៊ីបានបាញ់ពន្លិចទូកនេសាទវៀតណាម៦គ្រឿង ខណៈចូលនេសាទខុសច្បាប់ក្នុងតំបន់ Batam ខេត្ត Riau ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយរបស់ Jakarta Post។
គួរបញ្ជាក់ថា ក្នុងតំណែងរបស់ប្រធានាធិបតី Joko Widodo ឥណ្ឌូណេស៊ីបានបាញ់ពន្លិចទូកនេសាទបរទេសខុសច្បាប់ក្នុងដែនសមុទ្ររបស់ខ្លួនចំនួន១០៦គ្រឿង។ ទូកនេសាទខុសច្បាប់ទាំងនោះភាគច្រើនមកពីប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសថៃ រួមទាំងកប៉ាល់នេសាទចិនផងដែរ៕