ឥណ្ឌូណេស៊ី៖ជើងហោះហើរ៦៩២នៅអាកាសយានដ្ឋាននៅកោះ Bali ដែលជាអាកាសយានដ្ឋានច្រកអន្តរជាតិមួយក្នុងចំណោមអាកាសយានដ្ឋានដែលមានភាពមមាញឹកជាងគេបំផុតរបស់ឥណ្ឌូណេស៊ី ត្រូវបានលុបចោលដោយសារតែកំអ៊ែលភ្នំភ្លើង បានហូរចេញពីភ្នំភ្លើង។ នេះបើតាមព័ត៌មាន Channel News Asia។
ប្រភពបញ្ជាក់ថា អាកាសយានដ្ឋាន Ngurah Rai នៅលើកោះរមណីយដ្ឋាននេះត្រូវបានប្រកាសបិទចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងបើកឡើងវិញ បន្ទាប់ពីស្ថានភាពត្រូវបានវាយតម្លៃវិលមករកសភាពធម្មតាវិញ។ តាមរបាយការណ៍ពីអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ភ្នំភ្លើង Rinjani ដែលនៅជិតអាកាសយាន្តដ្ឋានបានផ្ទុះកំអ៊ែលហូរចូលក្នុងអាកាសយានដ្ឋានខាងលើនេះ។
គួររំលឹកថា អ្នកដំណើររាប់សែននាក់ នៅកោះ Bali ត្រូវបានជាប់គាំងនៅទីនោះ អំឡុងពេលការឈប់សម្រាក ក្នុងខែកក្កដា នៅពេលដែលអាកាសយាន្តដ្ឋានត្រូវបានបិទ ដោយសារភ្នំភ្លើង Raung នៅខេត្ត East Java បានផ្ទុះឡើង៕
Passengers wait at the international terminal at Ngurah Rai Airport on the Indonesian resort island of Bali July 11, 2015 in this photo taken by Antara Foto. Indonesian authorities reopened the main airport on the popular resort island of Bali on Saturday after its closure on Friday due to a volcanic eruption on nearby Java island, an airport official said. Mount Raung in East Java has been erupting for nearly a week, forcing several airports in the region to close and causing widespread flight disruption on Friday. All of the airports, including Lombok international airport, have reopened. REUTERS/Nyoman Budhiana/Antara Foto
ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS MANDATORY CREDIT. INDONESIA OUT. NO COMMERCIAL OR EDITORIAL SALES IN INDONESIA.