បំផ្ទុះគ្រាប់បែកអត្តឃាតនៅលីបង់សម្លាប់មនុស្ស៤៣នាក់ របួស២៤០នាក់
លីបង់៖យោងតាមប្រភពព័ត៌មាន BBC បានផ្សាយថា គ្រាប់បែកអត្តឃាតចំនួនពីរបានផ្ទុះក្នុងទីក្រុង Beirut ប្រទេសលីបង់យប់មិញ បណ្តាលឲ្យមនុស្ស៤៣បានស្លាប់ និង២៤០បានរងរបួស។ ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះនៅផ្លូវមមាញឹកមួយកន្លែងនៃតំបន់ជាយក្រុងភាគខាងត្បូង Burj al-Barajneh។
ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា គ្រាប់បែកអត្តឃាតនោះបានបំផ្ទុះនៅកន្លែងខាងលើជាតំបន់ ពាណិជ្ជកម្ម និងមានមនុស្សរស់នៅច្រើន ហើយការបំផ្ទុះចំនួនពីរនោះបានផ្ទុះឡើងក្នុងពេលដែលមាន មនុស្សចេញទៅខាងក្រៅច្រើន។
ហេតុការណ៍ខាងលើត្រូវបានក្រុមរដ្ឋឥស្លាមនិយមជ្រុល ISIS អះអាងថា ជាស្នាដៃរបស់ខ្លួនផ្ទាល់ ប៉ុន្តែរហូតមកដល់ពេលនេះគឺពុំទាន់មានរបាយការណ៍ណាមួយបញ្ជាក់ច្បាស់ថាជាស្នាដៃរបស់ ISIS មែនឬមិនមែននោះទេ៕