កងទ័ព​មី​យ៉ាន់​ម៉ា​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2015 ក+ ក-

​​មី​យ៉ាន់​ម៉ា​៖​មេបញ្ជាការ​កងទ័ព​ភូមា លោក មីន អ៊ុង​លាំង កាលពី​ម្សិលមិញ​បាន​សន្យាថា​នឹង​សហការ​ជាមួយ​អនាគត​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ការប្រកាស​ដូច្នេះ​របស់​ប្រមុខ​យោធា​រូបនេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​លោក​បាន​សរសេរ​សំបុត្រ​ទៅ​ស្វា​គម​ជ័យជំនះ​របស់ លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​
​មេបញ្ជាការ​ទ័ព​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​លាំង ដែល​តំណាង​ឲ្យ​អំណាច​យោធា​របស់​មី​យ៉ាន់​ម៉ា​មិន​ត្រឹមតែ​អបអរ​ជ័យជំនះ​របស់លោក​ស្រី​ប្រមុខ​បក្សប្រឆាំង​ទេ ប៉ុន្តែ លោក​នៅ បាន​សន្យាថា នឹង​សហការ​ជាមួយ រដ្ឋាភិបាល​ថ្មី បង្កើតឡើង​ដោយ​បក្សប្រឆាំង​ទៀត​។ នៅក្នុង​សារ​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​យោធា ដែល​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​បញ្ចេញ​ជា​សាធារណៈ​កាលពី​ម្សិលមិញ ប្រមុខ​យោធា​ដ៏​មានអំណាច​រូបនេះ បាន​និយាយថា កងទ័ព​មី​យ៉ាន់​ម៉ា​នឹងធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​សហការ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​។ ទន្ទឹម​នោះ​លោក​ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​កងទ័ព​រក្សា​វិន័យ និង​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន ដែល​បាន​បោះឆ្នោត គាំទ្រ​គណបក្សប្រឆាំង របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​បាន​ផ្ញើ​សំបុត្រ​សុំ​ឲ្យ​មាន​ជំនួប​រវាង​លោកស្រី​ជាមួយ​ប្រមុខ​ទ័ព​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី និង​លោក ស្វេ ម៉ាន់ ប្រធានរដ្ឋសភា​ផងដែរ​៕

2015-10-15T065213Z_640530332_GF10000245595_RTRMADP_3_MYANMAR-POLITICS