អំពើ​ភេរវកម្ម​កក្រើក​ក្រុងប៉ារីស​សម្លាប់​មនុស្ស​ជាង​១៤០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2015 ក+ ក-

​ប៉ារីស​៖​ភេរវ​ករ​បាន​វាយប្រហារ និង​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​សាល​ប្រគុំ​តន្ត្រី Bataclan ,​ភោជនីយដ្ឋាន​, ក្លឹប​កំសាន្ត និង​កន្លែង​ជាច្រើន​ជុំវិញ​ទីក្រុង​ប៉ារីស​សម្លាប់​មនុ​ស្ស​ជាង​១៤០​នាក់​។​
​ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹម​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក Jihadi John ដែលជា​ពួក​ឧទ្ទាម ISIS ជនជាតិ​អង់គ្លេស​ត្រូវស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​តាម​ដែនអាកាស​ពី​សំណាក់​សហរដ្ឋអាមេរិក​។​
​ពាក់ព័ន្ធ​ករណី​ផងដែរ​ក្រុម​ឧទ្ទាម ISIS បាន​ចេញមុខ​ប្រកាសថា ខ្លួន​បាញ់ប្រហារ និង​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ប៉ារីស ។ នេះ​បើ​យោងតាម​សេចក្តី​រាយ​ការ​តណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Express ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
​ប្រភព​បញ្ជាក់ថា មុនពេល​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ ខ្មាន់កាំភ្លើង​បាន​ស្រែកថា «​ការបាញ់ប្រហារ​នេះ​ដើម្បី​ប្រទេស​ស៊ី​រី​» ហើយ​ស្រែក​ទៀតថា​«​ព្រះ​ជា​ម្ចាស់​ពិតជា​អស្ចារ្យ​»​។​
​ដោយឡែក​ប្រធានាធិបតី​បារាំង​លោក Francois Hollande បានប្រកាស​តប​ទៅ​ពួក​ភេ​វរ​ករ​ថា «​យើង​នឹងធ្វើ​ការវាយប្រហារ​ដើម្បី​ជាការ​សងសឹក ហើយ​ការវាយប្រហារ​របស់​យើង នឹងមាន​លក្ខណៈ​សាហាវឃោរឃៅ ដោយ​គ្មាន​ត្រា​ប្រណី​ចំពោះ​ពួក​ភេ​វរ​ករ​ឡើយ​!»​។ ប្រធានាធិបតី​រូបនេះ​បាន​សង្កត់ធ្ងន់ថា «​ទោះបីជា​បញ្ហា​នេះ​បាន​បង្កក្តី​បារម្ភ​បំផុត តែ​យើង​ចាំបាច់​ត្រូវតែ​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​ទាំងនេះ ហើយ​ទប់ទល់​ជាមួយ​ពួក​ភេ​វរ​ករ​»៕

920x9206940828-3x2-940x627_86683153_258b7b98-1552-4c28-bf27-661e25000a9b8feaaafd1a294a73ae715ae4d760f787-3d392b0751534dc2af104213b1b0a3d8-6