«Le Petit Cambdoge» ភោជនីយដ្ឋា ន ខ្មែរ​នៅ​ក្រុងប៉ារីស​រង​អំពើ​ភេរវកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2015 ក+ ក-

​ក្រុង​ប៉ា​រី​ស៖ ការផ្ទុះ​ឡើង​នូវ​អំពើ​ភេរវកម្ម​ដ៏​សាហាវ និង​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង​បាន​កើតមានឡើង​នៅ​ទីកន្លែង​៦ ផ្សេងៗ​គ្នា និង​ក្នុងពេល​តែមួយ គឺ​នៅវេលា​ម៉ោង​ប្រហែលជា​៩ និង​៣០​នាទី យប់​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា​។​

​ក្នុង​សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់​នេះ មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយកន្លែង ឈ្មោះ Le Petit Cambodge ដែល​ស្ថិតក្នុង​សង្កា​ត់ទី​១១ ក្រុងប៉ារីស គឺជា​ទីប្រជុំជន ដែល​សំបូរ​មនុស្សម្នា​ច្រើន​អ៊ូរ​អរ ហើយ​ដែល​ភ្ញៀវ​ភាគច្រើន ជា​ជនជាតិ​បារាំង​បាន​រង​ការបាញ់ប្រហារ​។ នៅក្នុង​ភោជនីយដ្ឋាន​នេះ និង​ភោជនីយដ្ឋាន​មួយទៀត​នៅ​ទល់មុខ​គ្នា​នោះ មាន​អ្នកស្លាប់​ប្រហែលជា ១២ ទៅ ១៤ នាក់ ហើយ​បើតាម​ការ​ស្មានជា​ជំហាន​ដំបូង គឺ​មិនមាន​ប្រជាជន​ខ្មែរ​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៤ វិច្ឆិកា មនុស្សម្នា​ចាប់ផ្តើម​មក​កកកុញ នៅខាងមុខ​ភោជនីយដ្ឋាន Le Petit Cambodge បន្ទាប់ពី​បានទទួល​ដំណឹង​ថា ទីនេះ ជាទី​កន្លែងកើតហេតុ​បាញ់រះ សម្លាប់​មនុស្ស កាលពី​យប់​ថ្ងៃ​សុក្រ​។ ស្នាម​ឈាម មាននៅ​ពាសពេញ ខាងមុខ​ភោជនីយដ្ឋាន លើ​ចិញ្ចើមថ្នល់​។ នៅ​ទល់មុខ​ភោជនីយដ្ឋាន​ខ្មែរ​នេះ មាន​ភោជនីយដ្ឋាន​បារាំង​មួយទៀត ឈ្មោះ Le Carillon ក៏បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​ភេរវកម្ម​នេះដែរ​។ ដូចគ្នា និង​ភោជនីយដ្ឋាន​ខ្មែរ គឺមាន​ស្នាម​ឈាម​ពាសពេញ លើ​ចិញ្ចើមផ្លូវ​មុខ​ហាង​។ នៅលើ​កញ្ចក់ និង​ជញ្ជាំង​អាគារ គេ​ឃើញ​មាន​ស្នាម​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ផងដែរ​៕ដោយ៖នូរ៉ា

fdcxff

ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ នៃ​ភេរវកម្ម​បាញ់រះ​សម្លាប់​មនុស្ស​