ភ្នំពេញ:លោកប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចូល និវត្តន៍នាពេលថ្មីៗនេះ ចំណែកមន្ត្រីនៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករមួយចំនួនក៏នឹងត្រូវផ្លាស់ប្តូរតួនាទី និងភារកិច្ចផងដែរ។
មន្ត្រីរដ្ឋាភិបាលមួយរូបបានប្រាប់ឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេ លោកប៉ែន ស៊ីម៉ន ត្រូវចូលនិវត្តន៍នៅក្នុងខែកញ្ញា ឬនៅក្នុងដើមខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ។
ប្រភពបន្តថា អ្នកដែលត្រូវឡើងជំនួសតំណែងលោកប៉ែន ស៊ីម៉ន គឺលោក គន់ ញឹម អគ្គនាយករងគយ និងរដ្ឋាករ។
ប្រភពដដែលបន្តទៀតថា ក្នុងមុខងារសាធារណៈគាត់ដល់អាយុត្រូវចូល និវត្តន៍ហើយ ក៏ប៉ុន្តែបើសិនជានៅក្នុងមុខនាទីនយោបាយដែលនាយក រដ្ឋមន្ត្រីលោកពេញចិត្ត គាត់អាចបន្តការងារ…បើសិនជាមានអីចឹងមែន អាហ្នឹងគឺឯកឧត្តម ប៉ែន ស៊ីម៉ន លោកត្រូវបញ្ចប់នៅមុខងារនេះហើយ។
លោកប៉ែន ស៊ីម៉ន មិនអាចសុំការពន្យល់ទាក់ទងការដាក់ឲ្យចូលនិវត្តន៍បានទេកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ ៕