មណ្ឌលគិរី៖ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកលេងកំសាននៅក្នុងខេមណ្ឌលគិរីមានការកើនឡើងបើប្រៀបធៀបទៅនិងបណ្តាឆ្នាំមុនៗ។ ភ្ញៀវទេសចណ៍ភាគច្រើនបាននាំគ្នាសរសើមិនដាច់ពីមាត់ឡើយទាក់ទៅនិងលក្ខណៈ ធាតុអាកាស ទេសភាព តំបន់រមណីយ៍ដ្ឋានធម្មជាតិ និងជំរុំព្រៃឈើ តំបន់វប្បធម៏ប្រពៃណីទំនៀមទំលាប់នៃការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិ(ព្នង)ផងដែរ។
ជាក់ស្ដែងអ្វីដែលបងប្អូនភ្ញៀវទេសចរណ៍ចាប់អារម្ភ ពោលគឺ ធាតុអាកាសនៅក្នុង ខេត្តមណ្ឌលគិរី មានភាពត្រជាក់ល្ហឹម ខុសពីបណ្ដាលខេត្តផ្សេងៗ ព្រោះជាតំបន់មានលាយឡំខ្យល់ជំនោត្រជាក់ អាចនិយាយបានថា៖ នៅទីនេះហាក់បីដូចជាពុំមានរដូវក្តៅទៀតផង អ្នកទេសចរណ៍ចាប់អារម្ភពីការគយគន់រាល់ទេសភាពដ៏ស្រស់ត្រកាលពីធម្មជាតិជំរុំព្រៃឈើធំល្វឹងល្វើយលាតសន្ធឹង ដាច់កន្ទុយភ្នែកលាយឡំទៅដោយជួរភ្នំរាប់រយពាន់បង្កើតបានជាពណ៍ខៀវស្រង៉ាត់ប្រៀបបានទៅនិងទេសភាពនៃមហាសមុទ្ររាមអញ្ចឹងដែរ យ៉ាងណាម៉ិញនៅខេត្តមណ្ឌលគិរីបើទោះបីទីនេះពុំមានទេ សមុទ្ររាម ប៉ុន្តែវាមានឈ្មោះថា (សមុទ្រឈើ)ប្រៀបបានទៅនិងទេសភាពផ្ទៃសាគរអញ្ចឹងដែរ ធំល្វឹងល្វើយដែលភ្ញៀវទេសចរណ៍ ចូលចិត្តនាំគ្នាទៅទស្សនានៅតំបន់នោះណាស់ព្រោះវាមានទេសភាពល្អត្រកាលនៅចន្លោះម៉ោង៥ និង ៣០នាទីទៅម៉ោង៦ ០០ នាទីល្ងាយហើយភ្ញៀវតែងតែផ្តិតយករូបភាពទៅបង្ហាញដល់មិត្តភ័ក្តនៅក្នុងនិងក្រៅស្រុកទៀតផងដើម្បីបង្ហាញភាពទាក់ទាញទាំងនេះ។រីឯតំបន់រមណីដ្ឋានវិញភាគច្រើនគឺវាមានលក្ខណៈធម្មជាតិដូចជាទឹកជ្រោះប៊ូស្រាដ៏ធំជាងគេនៅមណ្ឌលគិរីស្ថិតនៅស្រុកពេជ្រាដា ទឹកជ្រោះជ្រៃយស់ទឹកជ្រោះក្បាលព្រះ ទឹកជ្រោះដំណាក់ស្តេចទឹកជ្រោះរមណីយ៍១ រមណីយ៍២ ។
ក្រៅពីនេះអ្នកទេសចរមានការណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងដែរអំពីរបៀបរបបប្រពៃណីនៃការរស់នៅរបស់ជនជាតិព្នងដូចជាទស្សនាសិប្បកម្មត្បាញរវៃដោយដៃរបរចូលរកបន្លែផ្លែឈើនៅក្នុងព្រៃស្ពាយដើរលក់ក្នុងទីប្រជុំជន ប្រកបរបរធ្វើចំការដាំស្រូវបូតដោយដៃដើររើសនិងដងជ័រទឹកក្នុងព្រៃ។យកសត្វព្រៃធ្វើជាយាន្តជំនិះ ជិះកំសាន្តក្នុងព្រៃជ្រៅទស្សនាសត្វព្រៃនាំគ្នាហូបសម្លវ៉ិ ផឹកស្រាពាងទស្សនាការរៀបអាពាហ៍ពិពាហ៍របស់ជនជាតព្នងកាប់ក្របីផឹកស្រាជាដើមនាំគ្នាទៅមើលប្រពៃណីជនជាតិព្នងលក់គ្នាបានន័យថាគ្រួសារណាធ្វើខុសអ្វីមួយគឺគេតំរ៉ូវអោយគ្រួសារនោះកាប់គោ ក្របី ឆ្កែ ជ្រូក មាន់ ទា សំពត់ ស្លាម្លូរ សែនព្រេនជូនអ្នកស្រុកអ្នកភូមិអោយអស់ចង្រៃដែលភាសាជនជាតិព្នងហៅថា ( តីម៉ាប្រ៉ាស្ស)មានន័យថាមានកំហុសប្រពៃណី។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរខេត្តបានផ្កល់បទសម្ភាសន៍ប្រាប់អ្នកយកព័ត៍មានយើងថាៈលំហូរចូលរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងឆមាសទី១នៅក្នុងឆ្នាំ២០១៤ នេះស្មើនឹង៧៣ពាន់៥រយ៩៤នាក់ក្នុងនោះភ្ញៀវទេសចរជាតិ៧០ពាន់៥រយ៩៧នាក់ភ្ញៀវអន្តរជាតិស្មើនឹងចំនួន៣០២នាក់បើប្រៀបធៀបនិងឆ្នាំ២០១៣ កើនឡើងសរុប១១.៥០%ក្នុងនោះភ្ញៀវជាតិកើនឡើង១១.៩៨% អន្តរជាតិកើនឡើង ១.៤៨%។
លោកប្រធានទេសចរណ៍បានធ្វើការរំពឹកថា ភ្ញៀវទេសចរណ៍អាចមានការកើនឡើងកាន់តែខ្លាំងព្រោះវិស័យទេសចរណ៍យ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធ័រខេត្ត មន្ទីពាក់ពន្ធ័បានធ្វើការគៀងគរចាប់ដៃគូរ ជាមួយក្រុមហ៊ុនផ្សេងៗផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍អោយកាន់តែមានការទាក់ទាញ កាន់ខ្លាំងថែមទៀត។ជាក់ស្តែងបច្ចុប្បន្ននេះនៅតំបន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ ទឹកជ្រោះប៊ូស្រា មានក្រុមហ៊ុនមួយឈ្មោះ ខេរីសត កំពុងមានការវិនិយោគនៅទីនោះដើម្បីរៀបចំអោយមានសេវ៉ាច្រ់នស្របតាមស្តង់ដានិងតំរ៉ូវការរបស់ភ្ញៀវ។
នៅស្រុកកោះញែកបាននិងកំពុងធ្វើការអភិវឌ្ឍន៍ វិនិយោគលើការអភិរក្សលើធនធានធម្មជាតិព្រៃឈើជិត១ម៉ឺនហិតាដោយរក្សាទុកព្រៃឈើក្នុងនោះក៍មានអភិរក្ស ពពួកអំបូរ ជីវៈចំរុះ (សត្វព្រៃ) របៀបសួនសត្វធម្មជាតិទុកបញ្ហាញអ្នកទេសចរណ៍ក្នុងនិងក្រៅប្រទេសទៀតផង៕