ក្រុមឧទ្ទាមISISព្រមានវាយប្រហារអង់គ្លេស
អង់គ្លេស៖ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានព្រមានតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitters ថា ចក្រភពគឺជាគោលដៅវាយប្រហារបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Express របស់ចក្រភពអង់គ្លេសផ្សាយកាលពីម្សិលមិញ។
ការគំរាមកំហែងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter នេះត្រូវបានធ្វើឡើង បន្ទាប់ពីហេតុការណ៍វាយប្រហារនៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលបណ្តាលឲ្យមនុស្ស១៣២នាក់ស្លាប់។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មិនតែប៉ុណ្ណោះក្នុងនោះក៏ព្រមាននឹងមានការវាយប្រហារ នៅរដ្ឋធានីធំៗពីរផ្សេងទៀត គឺរដ្ឋធានីវ៉ាស៊ីនតោន និងរ៉ូមក្នុងពេលខាងមុខ៕