នីហ្សេរីយ៉ា៖មនុស្ស ៣២នាក់បានស្លាប់ និង ៨០នាក់រងរបួស នៅក្នុងហេតុការណ៍បំផ្ទុះ គ្រាប់បែក នៅសួនឧទ្យានម៉ូតូ ចំកណ្តាលទីក្រុង អាដាម៉ាវ៉ា នៃប្រទេសនីហ្សេរីយ៉ា ភាគខាងកើត កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ម្សិលមិញនេះ។បើយោងតាមទីភ្នាក់ងារព័ត៌មានចិនដែលបានចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ក្រុមសន្តិសុខបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនថា ការផ្ទុះគ្រាប់កាំជ្រួចនៅឧទ្យានម៉ូតូ បានកើតឡើងនៅវេលាម៉ោង ៨យប់ ក្នុងខណៈពេលដែល ទីកន្លែងនោះពោរពេញ ដោយ មនុស្សជាច្រើនកុះករ ព្រមទាំងអ្នកលក់ដូររបស់ របរផ្សេងៗនៅទីនោះផងដែរ។
គួរបញ្ជាក់ដែលថា លោក Saadu Bello ដែលជាភ្នាក់ងារសង្គ្រោះបន្ទាន់ជាតិ ( NEMA) បានអះអាងថា មានមនុស្ស៣២នាក់ ស្លាប់ និង ៨០នាក់រងរបួស ព្រមទាំង មនុស្ស៣១នាក់បានបាត់បង់ទីលំនៅហើយអាជ្ញាធរបាននិយាយដថារហូតមក ដល់ពេលនេះ នៅមិនបង្ហាញពី សញ្ញា នៃជនសង្ស័យនៅឡើយទេ៕