ប៉ុស្តិ៍លោកប៉ែន ស៊ីម៉ន អគ្គនាយកគយ កម្ពុជាជំនួសដោយលោក គុណ ញឹម
ភ្នំពេញ: ព្រះករុណា ព្រះបាទសម្តេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់តែងតាំង លោក គុណ ញឹម បច្ចុប្បន្នជាអគ្គ នាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទៅជាអគ្គនាយកនៃ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជំនួសលោក ប៉ែន ស៊ីម៉ន ដែលត្រួវចូលនិវត្តន៏។
មន្ត្រីរដ្ឋាភិបាលមួយរូបបានប្រាប់ឲ្យដឹងថា ក្នុងមុខងារសាធារណៈគាត់ដល់អាយុត្រូវចូលនិវត្តន៍ហើយ ក៏ប៉ុន្តែបើសិនជានៅក្នុងមុខនាទីនយោបាយដែលនាយករដ្ឋមន្ត្រីលោកពេញចិត្ត គាត់អាចបន្តការងារ…បើសិនជាមានអីចឹងមែន អាហ្នឹងគឺឯកឧត្តម ប៉ែន ស៊ីម៉ន លោកត្រូវបញ្ចប់នៅមុខងារនេះហើយ៕