ក្រុម ISIS គំរាមកម្ទេចរអគារ Time Square របស់អាមេរិក
ញូវយ៉ក៖ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានចេញពីវីដេអូថ្មីមួយទៀតដោយគំរាមវាយប្រហារអគារTime Square ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មានFox Newsចេញផ្សាយព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ វិច្ឆិកានេះ។
គួរបញ្ជាក់ថា នេះជាការវីដេអូគំរាមលើកទី២ របស់ ISIS គ្រាដែលលើកទី១ បានគំរាមវាយប្រហារទីក្រុងវ៉ាស៊ីនតោន ក្រោយវាយប្រហារទីក្រុងប៉ារីស៣ថ្ងៃ ហើយក៏បានលើកឡើងថា «ការវាយប្រហារប៉ារីស គឺជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ»។
ទន្ទឹមនោះក្រុមឧទ្ទាម ISIS ក៏បានគំរាមកំហែងវាយប្រហារទីតាំងជាច្រើនទៀតផងដែរ ក្នុងនោះក៏មានអង់គ្លេស ប៊ែលហ្ស៊ិក និងអាល្លឺម៉ង់ផងដែរ ជាពិសេសនៅតាមទីប្រជុំជន មួយចំនួនផ្សេងៗទៀត៕