អាណាព្យាបាលសិស្សសាលាបឋមសិក្សាទួលកីប្រមូលផ្តុំគ្នា សម្តែងពីការព្រួយបារម្ភចំពោះការខ្វះគ្រូបង្រៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2025 ក+ ក-

(ភ្នំពេញ)-នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាណាព្យាបាលសិស្សសាលាបឋមសិក្សាទួលកីចំនួន១៥០នាក់ បាននាំគ្នាប្រមូលផ្តុំនៅក្នុងសាលា  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ស្នើឲ្យលោកនាយកសាលា បន្ថែមគ្រូបង្រៀនមកវិញ។ខណៈគ្រូបង្រៀន២នាក់បានឈប់ដោយសារគ្មានប្រាក់ឧបត្ថម្ភរយៈពេល៣ខែមកហើយ។មាតាបិតានិងអាណាព្យាបាលសិស្សសម្តែងក្តីបារម្ភថា នៅពេលដែលសាលាខ្វះ គ្រូបង្រៀន, លោកនាយកសាលាមិនទាន់រកគ្រូ បង្រៀនបាន បែរជាយកសិស្ស
បញ្ជ្រៀតចូលក្នុង១បន្ទប់ដាក់សិស្សដល់ទៅចំនួន១០០នាក់។អាណាព្យាបាលសិស្សទាំងនោះ មានការព្រួយបារម្ភខ្លាចកូនៗរបស់ពួកគាត់ប្រជ្រៀតគ្នាក្នុងថ្នាក់ អាចមានបញ្ហាសុខភាព។

ពាក់ព័ន្ធនិងការប្រមូលផ្តុំរបស់អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាទួលកីនេះ ខាងអាជ្ញាធរមូលដ្ឋានដោយមានលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ រដ្ឋបាលសង្កាត់ទួលកី និងលោកអភិបាលរងខណ្ឌកំបូលបានចុះទៅធ្វើការសម្របសម្រួល។ដោយលោកនាយកសាលាបានយល់ព្រមស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា បន្ថែមគ្រូបង្រៀនតាមសំណូមពររបស់អាណាព្យាបាលសិស្សផងដែរ៕
https://youtu.be/Ki3Nd0rhpjI