លោក Francois Hollande បញ្ជាឲ្យបើកការវាយប្រហារ ISIS នៅអ៊ីរ៉ាក់
ប៉ារីស៖ប្រធានាធិបតីបារាំងលោកFrancois Hollandeបានបញ្ជាឲ្យមានការប្រហារក្រុមឧទ្ទាមឥស្លាមជ្រុលនិយមISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ជាបន្តទៀតក្រោយពេលបើកការវាយប្រហារISISនៅស៊ី រី២ដងរួចមក នេះបើយោងតាម Reuters ចេញផ្សាយយប់មិញនេះ ។
ក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា «ការបញ្ជាឲ្យមានការវាយប្រហារទៅកាន់ប្រទេសទី២នេះ គឺត្រូវបានធ្វើឡើង នៅពេលដែលលោក Hollande បានជួបពិភាក្សាគ្នាជាមួយនឹងមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា និងមេបញ្ជាការកងទ័ពបារាំង ដើម្បីតាមកម្ទេច ISIS ដល់កន្លែងពួកគេ បន្ទាប់ពីទីក្រុងប៉ារីសបានទទួលនូវការវាយប្រហារយ៉ាងដំណំកាលពីថ្ងៃទី១៣ ខែវិច្ឆិការួចមក»៕