ចាប់ខ្លួនសង្ស័យ៦៦នាក់ពាក់ព័ន្ធគម្រោងវាយប្រហារអាមេរិក
វ៉ាស៊ីនតោន៖អាជ្ញាធរអាមេរិកបានចោទប្រកាន់ទៅលើបុរសនិងស្ត្រីចំនួន៦៦នាក់ ពីបទពាក់ព័ន្ធនឹងការចូលរួមរៀបចំគម្រោងវាយប្រហារជាមួយពួកឧទ្ទាម រដ្ឋឥស្លាមISISនៅលើទឹកដីសហរដ្ឋអាមេរិកក្នុងនោះរួមទាំងជនភៀសខ្លួន មួយចំនួនតូចផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Daily Mail។
គួរបញ្ជាក់ថា ក្រុមភេរវករទាំងនោះ ភាគច្រើនមានគោលដៅវាយប្រហាររដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ព្រមទាំងបានប្តេជ្ញាថា នឹងបញ្ច្រៀបបណ្តាញរបស់ខ្លួននៅលោកខាងលិច ព្រមទាំងបង្កការបង្ហូរឈាមតាមគម្រោងរបស់ខ្លួន ។
លើសពីនេះអ្វីដែលគួរឲ្យបារម្ភនោះ គឺការគំរាមក្នុងការវាយប្រហារមួយចំនួន ក៏ចេញពីសំណាក់យុវជនសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដែលបានផ្លាស់ប្តូរជំនឿទៅលើពួកឧទ្ទាម ISIS តាមរយៈការអូសទាញតាមប្រព័ន្ធ Internet៕