ក្រុមសម្ព័ន្ធមិត្តជីហាដ និងអាកៃដា វាយប្រហារសណ្ឋាគារមួយក្នុងប្រទេសម៉ាលី
ម៉ាលី៖ក្រុមឧទ្ទាម Al-Mourabitoun ដែលមានទំនាក់ទំនងជាមួយក្រុងឧទ្ទាមជីហាដ និងអាល់កៃដា បានប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថាពួកគេគឺជាអ្នកវាយប្រហារ និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង នៅក្នុងសណ្ឋាគារ Radisson ទីក្រុង Bamako ប្រទេសម៉ាលី នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកាម្សិលមិញ មានករណីបាញ់ប្រហារ និងចាប់ចំណាប់ខ្មាំងនៅក្នុងសណ្ឋាគារ Radisson ដែលជាសណ្ឋាគារល្បីនៅក្នុងក្រុង Bamako ដោយក្រុមខ្មាន់កាំភ្លើងបានចាប់មនុស្ស ១៧០នាក់ ធ្វើជាចំណាប់ខ្មាំង ។ បើយោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា មានចំណាប់ខ្មាំង៣នាក់បានស្លាប់ និង៨០នាក់ត្រូវបានដោះលែង៕