ប៊ែលហ្ស៊ិក៖ប្រទេសប៊ែលហ្ស៊ិក ដែលមានព្រំប្រទល់ជាប់បារាំងបាននឹងកំពុងរងការគំរាមកំហែងខ្លាំងខាងភេរវកម្ម ក្រោយពីមានការវាយប្រហារនៅទីក្រុងប៉ារីសដែលបណ្តាលស្លាប់១៣២នាក់ និងរបួសជាច្រើនរយនាក់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះយោងតាមសារព័ត៌មាន Reuters ចេញផ្សាយព្រឹកថ្ងៃសៅរ៍ ទី២១ វិច្ឆិកានេះ។
កងកម្លាំងសន្តិសុខប៊ែលហ្ស៊ិក បានកំពុងតែប្រុងប្រយ័ត្នខ្ពស់ ក្រោយពីហេតុការណ៍ដែលបានកើតឡើងនៅប៉ារីស ដែលភេរវកម្មអាចនឹងកើតឡើង គ្រប់ពេលវេលាដោយសារតែភេរវករមួយភាគធំបានចេញពីប្រទេសនេះ និងមេធំលោក Saleh Abdeslam ដែលត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក៦នាក់ ដោយការវាយឆ្មក់ចូលចាប់ពីសំណាក់ប៉ូលិស បារាំង សហការជាមួយប៉ូលិសប៊ែលហ្ស៊ិក។
ភ្លាមៗនោះដែរ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក និងអេស្ប៉ាញ ក៏ត្រូវបានលុបចោលជាបន្ទាន់ផងដែរ ក្រោយពេលប៉ូលិសទទួលបានដំណឹងគំរាមវាយប្រហារពី ISIS នោះ៕