ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន កម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃមិញនេះបានជួបគ្នាជាងមួយម៉ោង នៅក្រៅសាលប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នេះ។
បន្ទាប់ពីកិច្ចពិភាក្សាប្រហែលជា ១ ម៉ោងលោកសម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំ ដោយលោកបានអះអាងថា លោកបានលើកយកបញ្ហាទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកម្ពុជា និងការចាប់ខ្លួនមន្ត្រីក្រុមប្រឹក្សាខណ្ឌរបស់គណបក្សសង្គ្រោះជាតិជម្រាបលោកនាយករដ្ឋមន្ត្រី។
គួរជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៉ី បានដកខ្លួនចេញក្រៅពីកិច្ចប្រជុំរួមទៅពិភាក្សាគ្នាដាច់ដោយឡែកក្រៅផ្លូវការក្នុងខណៈដែលរដ្ឋសភាកំពុងបើកសម័យប្រជុំរបស់ខ្លួនដើម្បីពិនិត្យរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋក្នុងរយៈពេលកន្លងទៅ៕
មេបក្សប្រឆាំងលោក សម រង្ស៉ី ពិភាក្សាផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅកិច្ចប្រជុំសភានៅព្រឹកថ្ងៃពុធទី១តុលា