ទោះបីការបរិភោគផ្លែ ប៊ើ ដែលគេចាត់ទុកថាជាអាហារដ៏សំខាន់នាំមកនូវផលប្រយោជន៍ច្រើនសម្រាប់សុខភាពដូចជា ទប់ស្កាត់ជំងឺសរសៃឈាមបេះដូង បន្ថយកូឡេស្តេរ៉ូលអាក្រក់ បង្ការប្រឆាំងមហារីក កែប្រែប្រសើរឡើងចក្ខុវិញ្ញាណ…បែបណាក្តី ប៉ុន្តែប្រសិនទទួលទានច្រើនពេកវានឹងផ្តល់នូវគ្រោះថ្នាក់មកវិញដូចជា ធ្វើឲ្យរបួសថ្លើម អាលែកហ្ស៊ី ប្រឆាំងនឹងឥទ្ធិពលនៃប្រសិទ្ធភាពរបស់ថ្នាំមួយចំនួន និងធ្វើឲ្យសរីរាង្គឡើងទម្ងន់។
ក្នុងផ្លែ ប៊ើ ផ្ទុកច្រើន Collagen។ Collagen ជាសារជាតិមួយមានប្រសិទ្ធភាពបង្កើតស្បែកជាថ្មី ជួយរុញថយក្រោយភាពចំណាស់យ៉ាងល្អ។ ប៉ុន្តែប្រសិនទទួលទានផ្លែប៊័រច្រើនពេក Collagen អាចមិនត្រូវបានរំលាយអស់ ផ្តុំក្នុងថ្លើម និងបង្កគ្រោះថ្នាក់ឲ្យថ្លើម។
ប្រសិនបន្ថែមជីវជាតិក្នុងផ្លែ ប៊ើ ទៅក្នុងរបបអាហាររបស់ខ្លួន នោះចូរកាត់បន្ថយបរិមាណកាឡូរីនៅអាហារផ្សេងៗ ព្រោះបរិមាណកាឡូរីក្នុងផ្លែប៊័រខ្ពស់គួរសម ប្រសិនទទួលទានច្រើនអាចបង្កការឡើងទម្ងន់។ អ្នកអាលែកហ្ស៊ីជាមួយកៅស៊ូ តែងអាលែកហ្ស៊ីជាមួយផ្លែប៊ើ។
ប្រសិនឃើញមានសញ្ញា ដូចជា៖ វិលមុខ រមាស់ ចង់ក្អួត… ពេលទទួលទានផ្លែប៊័រ នោះអ្នកត្រូវចាប់អារម្មណ៍ ដើម្បីបញ្ចៀសផ្លែឈើនេះ។ ផ្លែប៊ើមានប្រសិទ្ធភាពប្រឆាំងរលាក តែវាទន្ទឹមនោះ ក៏ឥទ្ធិពលដល់ប្រសិទ្ធភាពរបស់ថ្នាំមួយ ចំនួន ។ ប្រសិនអ្នកកំពុងលេបថ្នាំធ្វើឲ្យឈាមរាវ ចូរសួរយោបល់វេជ្ជបណ្ឌិត ពេលចង់ទទួលទានផ្លែប៊ើ ព្រោះវាអាចធ្វើឲ្យថ្នាំនេះបាត់ប្រសិទ្ធភាព។
តាមការស្រាវជ្រាវមួយ អំពីប្រសិទ្ធភាពរបស់ផ្លែប៊ើដោយអ្នកជំនាញការម៉ិកស៊ិកកូ ដើម្បីពង្រីកអតិបរមាប្រសិទ្ធភាពរបស់ផ្លែប៊ើ ក្នុង ១ថ្ងៃ អ្នកគួរបរិភោគប្រមាណតែ ២ស្លាបព្រាកាហ្វេ ប្រហាក់ប្រហែលនឹងណ ១/៦ នៃផ្លែ គឺគ្រប់គ្រាន់ ព្រោះក្នុង ១ស្លាបព្រាកាហ្វេផ្លែប៊ើ សរីរាង្គអ្នក ត្រូវបានផ្គត់ផ្គង់ 5g ជាតិខ្លាញ់ និង ៥៥ ឯកតាកាឡូរី៕