ទន្ទឹមនឹងវិធីព្យាបាលតាមបែបវេជ្ជសាស្ត្រ យើងនៅមានវិធីព្យាបាលបែបបុរាណមួយទៀតដែលអាចព្យាបាលជំងឺ គ្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាព និងចំណាយថវិកាតិចបំផុត។
មនុស្សភាគច្រើនដែលកើតជំងឺ គ្រួសក្នុងតម្រងនោម តែងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលដែលពិនិត្យឃើញថា ខ្លួនមានជំងឺនេះ ព្រមជាមួយការព្យាបាលដោយការវះកាត់។ វិធីមួយទៀត សម្រាប់ព្យាបាលជំងឺមួយនេះគឺ ការលេបថ្នាំ ដើម្បីកំចាត់គ្រួសនោះចេញ ប៉ុន្តែ អ្នកជំងឺមិនក្រោម ៥០% ទេ ដែលកើតជំងឺនេះម្តងទៀត ទោះបីជាមានការព្យាបាលដោយការវះកាត់ ឬលេបថ្នាំក៍ដោយ។«ផ្លែល្ហុង» ក៏ជាឪសថដ៍ពិសិដ្ឋមួយក្នុងការព្យាបាលជំងឺមួយនេះ។
មិនមែនជាល្ហុងទុំទេ តែជាល្ហុងខ្ចី ដែលយើងគ្រាន់តែពុះល្ហុងខ្ចីនោះ យកគ្រាប់ចេញដោយមិនបាច់ចិតសំបកចេញនោះទេ ហើយយកអំបិលបន្តិចរោយដាក់ចូលល្ហុង រួចដាក់ចំហុយវាអោយផុយ ទុកអោយត្រជាក់ ទើបយកមកបរិភោគ។ ការធ្វើបែបនេះរៀងរាល់មួយថ្ងៃម្តង រយៈពេល ត្រឹមតែ ១សប្តាហ៍ អ្នកប្រាកដជាឃើញលទ្ធផល ដែលនឹកស្មានមិនដល់ ប៉ុន្តែមុននឹងយកវិធីសាស្ត្រមួយនេះ មកប្រើ អ្នកជំងឺគួរណាស់តែទៅពិនិត្យអោយច្បាស់សិនថា ទំហំនៃគ្រួសក្នុង តម្រងនោម របស់អ្នកធំដល់កំរិតណា ក្រោយពេលដែលប្រើប្រាស់វិធីសាស្ត្របុរាណមួយនេះហើយ អ្នកគួរតែទៅពិនិត្យម្តងទៀតដើម្បីឲ្យដឹងថា គ្រួសទាំងនោះវារលាយអស់ឬយ៉ាងណាដែរ។
សូមកុំទុកអោយគ្រួសក្នុងតម្រងនោម របស់អ្នកបង្កការឈឺចាប់តទៅទៀត ដោយគ្រាន់តែសាកល្បងប្រើប្រាស់វិធីសាស្ត្រខាងលើទាំងអស់គ្នា។ ចំពោះអ្នកមិនមានជំងឺនេះ គួរតែចែកចាយព័ត៌មាននេះ ទៅកាន់មិត្តភ័ក្តិ បងប្អូន និងអ្នកស្គាល់គ្នាផ្សេងទៀត ទោះបីជាមាន ឬគ្មានជំងឺនេះក៏ដោយ៕