កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្បែរ​ព្រំដែន ទោះ​មានការ​ព្រមាន​ពី​កូរ៉េខាងជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

​សេ​អ៊ូ​ល​៖​កូរ៉េខាងត្បូង​កាលពី​ម្សិលមិញ​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដ៏​ធំ​មួយ​ក្នុង​ដែនទឹក ក្បែរ​បន្ទាត់​ព្រំដែន ទោះបីជា​កូរ៉េខាងជើង​ព្រមាន​ថា នឹងធ្វើ​ការសង​សឹក​ដោយ​គ្មាន​ការ​ត្រា​ប្រណី​ក្តី​។ នេះ​បើ​យោង សារព័ត៌មាន Bangkok Post​។
​ ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​បានលើកឡើង​ថា សមយុទ្ធ​យោធា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្បែរ​កោះ​ដែល​កំពុងមាន​ជម្លោះ ក្នុង​សមុទ្រ​លឿង ដើម្បី​រំលឹក​ខួប​ប្រចាំឆ្នាំ នៃ​ការបាញ់ប្រហារ​ពី​សំណាក់​កូរ៉េខាងជើង​មកលើ​ដែនដី​កូរ៉េខាងត្បូង​កាលពី​ប្រាំ​ឆ្នាំមុន​។
​ ​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១០​កន្លងទៅនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​កូរ៉េ​ទាំងពីរ បណ្តាល​ភាគី​ខាងត្បូង​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៥​នាក់​៕

art3.1