ហេតុការណ៍​បាក់​ដី​នៅ​មី​យ៉ាន់​ម៉ា​សម្លាប់​មនុស្ស​១១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

មី​យ៉ាន់​ម៉ា​៖​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​១១៣​នាក់​ហើយ​ក្នុង​ហេតុការណ៍​បាក់​ដី​អណ្តូងរ៉ែ​នៅ​រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស មី​យ៉ាន់​ម៉ា បន្ទាប់ពី​សាកសព​៩​នាក់​ទៀត​ត្រូវបាន​យកចេញ​នៅ​ថ្ងៃ​ចន្ទ​។​
​តាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ភាគច្រើន​ជា​ជនជាតិភាគតិច​។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​បាក់​ដី​នេះ បាន​កើតឡើង​តាំងពីព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​កន្លងទៅនេះ ខណៈ​កម្មករ​អណ្តូងរ៉ែ​ទាំងនោះ​កំពុង​សម្រាក​នៅក្បែរ​គំនរ​ដី ព្រមទាំង​បណ្តាល​ឲ្យ លំនៅដ្ឋាន​ប្រមាណ​៨០​ខ្នង​ត្រូវ​កប់​បាត់​នៅក្នុង​ដី​ផងដែរ​៕

burma-jade-mine-landslide