ស៊ីរី៖រថយន្តដឹកប្រេងឆៅចំនួន១០០០គ្រឿងដែលក្រុមឧទ្ទាមISISប្លន់បានត្រូវបានកងកម្លាំអាកាសរុស្ស៊ីបាញ់កម្ទេច ខណៈកំពុងដឹកប្រេងបញ្ជូនទៅកាន់ខេត្ត al-Raqqa ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
តាមប្រភពពីសារព័ត៌មាន SANA ផ្សាយថា ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ក្នុងរយៈពេលត្រឹមប្រាំថ្ងៃ បានបំផ្លាញក្បួនរថយន្តដឹកប្រេង និងអណ្តូងចម្រាញ់ប្រេងរបស់ពួកឧទ្ទាម ដែលស្ថិតនៅខេត្ត al-Raqqa ជារដ្ឋធានីផ្ទាល់របស់ពួកឧទ្ទាម ISIS និងអណ្តូងប្រេងដែលស្ថិតក្នុងខេត្ត Deir al-Zour ភាគខាងកើត ប្រទេស ស៊ីរីផងដែរ។
គួរបញ្ជាក់ថា ប្រេងជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលពួកឧទ្ទាម ISIS ពឹងផ្អែកលើដើម្បីបន្តប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេស ស៊ីរី និងបរទេស៕