ឧ​ត្ត​ម​សេនីយ៍​យោធាថៃ​ម្នាក់​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​មហាក្សត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2015 ក+ ក-

បាងកក​៖​ប៉ូលិស​ថៃ​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ វិច្ឆិកា​ថា ខ្លួន​កំពុង​តាមរក​ចាប់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា​។ នេះ​ជា​បទចោទប្រកាន់​មួយ​ដែល​គេ​កម្រ​ឃើញ​កើតមាន​លើ​មន្ត្រី​ស្ថាប័ន កងទ័ព​ដែលជា​ស្ថាប័ន​ស្មោះស្ម័គ្រ​នឹង​រាជានិយម​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ប៉ូលិស​លោក ចា​យ៉ា​ពុង ឆាតឆាយ​ដេ មិនបាន​បញ្ជាក់​លំអិត​ពី​ទង្វើ​ប្រមាថ​ព្រះ​ចេស្តា​របស់​រូ​ឧ​ត្ត​ម​សេនីយ​យោធា​រូប​នោះទេ​។​
​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​បាងកក អ្នកនាំពាក្យ​ប៉ូលិស​លោក ចា​យ៉ា​ពុង ឆាតឆាយ​ដេ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់ និង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ពីរ​នាក់​បាន​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា តែ​មិនបាន​លំអិត​អ្វី​ឲ្យ​បាន​ច្រើនជាង​នេះ​ទេ​។​
គួរ​បញ្ជាក់ថា​ជាទូទៅ រឿងអាស្រូវ​ប្រមា​ជ​រាជានិយម​ច្រើនតែ​កើតមាន​លើ​មនុស្ស​ដែលជា​ក្រុម សកម្មជន​របស់​បក្ស​ប្រឆាំង ពិសេស​ក្រុម​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី អំណាច​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​។ តែ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ គេ​បាន​សង្កេតឃើញ​រឿងអាស្រូវ​ដ៏​រសើប​មួយ​នេះ​បាន​ប៉ះពាល់​ដល់ មនុស្ស​ជំនិត​នឹង​ព្រះបរមរាជវាំង និង​ឥឡូវ​បាន​ឈាន​ចូលដល់​ស្ថាប័ន​កងទ័ព​ដែល​គេ​ស្គាល់​ថា ជា​ស្ថាប័ន​ស្មោះស្ម័គ្រ​នឹង​រាជានិយម​ជាងគេ​។​
​មនុស្ស​ជំនិត​នឹង ព្រះបរមរាជវាំង​ដែល​បាន​ជាប់ចោទ​ក្នុង​បទ​ប្រមាថ​ព្រះ​ចេស្តា​នា​ប៉ុន្មាន​ខែ កន្លងទៅ គឺ​សមាជិកគ្រួសារ​សាច់ថ្លៃរ​បស់​ព្រះអង្គម្ចាស់​ម៉ា​ហា វ៉ា​យី​រ៉ា​ឡុងកន​ដែល​ទើប​លែងលះគ្នា​។ មាន​សមាជិកគ្រួសារ​សាច់​ថ្លៃ​របស់​ព្រះអង្គ​ម៉ា​ហា​ជាច្រើន​នាក់​បានទទួល ទោស​ជាប់ពន្ធនាគារ​ពីបទ​បាន​ឆ្លៀត​ប្រើ​ខ្នង​រាជានិយម​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន​។
​គួររម្លឹកថា ក្នុង​សំណុំរឿង​ប្រមាថ​ព្រះ​ចេស្តា​ដដែល​នេះ មាន​បុរស​ពីរ​នាក់ ក្នុងនោះ​ម្នាក់​ជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ទើបបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ វិច្ឆិកា​។ បុរស​ទាំង​ពីររូប​បាន​ជាប់ចោទ​ពីបទ​បញ្ជូន​សារ​បរិហារកេរ្តិ៍​នៅលើ បណ្តាញ​សង្គម Facebook៕

2015-04-02THAILAND-POLITICS-MARTIALLAW