ប្រភព​ចំណូល ISIS មួយ​ភាគ​ធំ​បានមកពី​ការលក់​ប្រេង​ឲ្យ​ទីផ្សារងងឹត​ក្នុងប្រទេស​តួ​ក​គី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2015 ក+ ក-

អ៊ីរ៉ាក់​៖​សមាជិកសភា និង​ជា​អតីត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់​លោក Mowaffak al Rubaie បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម ISIS រកចំណូលបាន​រាប់លាន​ដុល្លារ អាមេរិក​តាមរយៈ​ការលក់​ប្រេង​ទៅកាន់​ទីផ្សារងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី​។​
​នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅថ្ងៃនេះ លោក​ទីប្រឹក្សា​សន្តិសុខ​រូបនេះ​បញ្ជាក់ថា ក្រុម​ភេរវ​ករ​ដែល​រងរបួស​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​តួ​ក​គី ។​
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន RT លោក Mowaffak al Rubaie បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល ៨​ខែ​ចុង​ក្រោយនេះ ក្រុម ISIS រកចំណូលបាន ៨០០​លាន​ដុល្លារ​អាមេរិក ពី​ការលក់​ប្រេង​ទៅកាន់​ទីផ្សារងងឹត នៅក្នុង​ប្រទេស​តួ​ក​គី ដែល​ប្រេង​ទាំងនោះ ត្រូវបាន​ក្រុម ISIS ប្រមូល​មកពី​តាម​បណ្ដា​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​មាននៅ​ក្នុងប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​ស៊ី​រី ដោយ​តម្លៃ​ប្រេង​គឺ​ស្មើនឹង ៥០​ភាគរយ នៃ​តម្លៃ​ប្រេង​អន្តរជាតិ​។ អ្វីដែល​អស្ចារ្យ​ជាងនេះទៅទៀត​នោះ​គឺថា រដ្ឋាភិបាល​តួ​ក​គី​បានដឹង​ច្បាស់​ពី​ប្រតិបត្តិ​ការលក់​ប្រេង​របស់​ក្រុម ISIS នេះ​។ ប៉ុន្តែ​ពួកគេ​ហាក់​ធ្វើ​មិនដឹង ព្រោះ​វា​មាន​ប្រយោជន៍ ដល់​តួ​ក​គី​ច្រើន​ផងដែរ​។​
​គួរ​បញ្ជាក់ថា ប្រេង​គឺជា​ប្រភព​ចំណូល​ធំ​បំផុត​សម្រាប់​ក្រុម ISIS អាច​និយាយបានថា វា​គឺជា​ដង្ហើម​សម្រាប់​ក្រុម​ឧទ្ទាម​មួយ​នេះ​ផងដែរ​៕

art11.1