រុស្ស៊ី៖រដ្ឋាភិបាលរុស្ស៊ីបាននឹងកំពុងតែស្ថិតនៅក្នុងគោលជំហរដើម្បីបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិថ្មីមួយដែលរំពឹងថានឹងអាចមានប្រសិទ្ធភាពខ្លាំងថែមទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេរវកម្មនៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អង្គការសហប្រជាជាតិលោក Vitaly Churkin កាលពីពេលថ្មីៗនេះបានដាក់នូវសេចក្ដីព្រាងនៃសេចក្តីសម្រេចមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេរវកម្ម។
ដោយឡែកក្នុងអំឡុងពេលនៃសន្និសីទការប្រែប្រួលអាកាសធាតុនាទីក្រុងប៉ារីសនៅសប្តាហ៍លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានមានប្រសាសន៍ថា ក្រុមសម្ព័ន្ធមិត្តថ្មីប្រឆាំងទៅនឹងភេរវកម្មគឺនឹងមិនអាចសម្រេចបានទេ ប្រសិនបើមានមនុស្សមួយចំនួននៅតែប្រើប្រាស់ភេរវករដើម្បី បម្រើនយោបាយរបស់ខ្លួននោះ៕