អាមេរិក៖យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៣ ខែធ្នូនេះបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ ចូលក្នុងមជ្ឈមណ្ឌលផ្ដល់សេវាកម្មសង្គមមួយ នៅក្នុងតំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្ស១៤នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស។
ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ថ្ងៃទី០២ ខែធ្នូ ដែលបង្កឡើងដោយក្រុមខ្មាន់កាំភ្លើង ត្រូវបានគេជឿថាមានគ្នា៣នាក់។ទោះបីយ៉ាងណាខ្មាន់កាំភ្លើងពីរនាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីម្នាក់ត្រូវបានប៉ូលិសបានស្លាប់ បន្ទាប់ពីមានការបាញ់តបតគ្នាអស់រយៈពេលជាច្រើនម៉ោង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានស្លៀកពាក់ជាទាហាន បានដើរចេញពីក្នុងរថយន្ត SUV ហើយបានដើរចូលទៅក្នុងមជ្ឈមណ្ឌលផ្ដល់សេវាកម្មសង្គម San Bernardino រួចក៏បានបាញ់ប្រហារយកតែម្ដង។
ពាក់ព័ន្ធនឹងករណីនេះ គេនៅមិនទាន់ដឹងថា ជាទង្វើរបស់ខាងណានោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាអំពើភេរវកម្ម៕