លោកស្រី អ៊ុង សាន​ស៊ូ​ជី ជួប​លោក ថេ​ន សេន ពិភាក្សា​រឿង​ផ្ទេរអំណាច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2015 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ ប្រជាធិបតេយ្យ ដែល​បានទទួល​ជោគជ័យ​ក្នុងសម័យ​បោះឆ្នោត​កាលពី​ថ្ងៃទី ៨​វិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ លោកស្រី អ៊ុង សាន​ស៊ូ​ជី បាន​ចូលជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ផុត​អាណត្តិ ថេ​ន សេន ដើម្បី​រៀបចំ​អន្តរកាល​នយោបាយ ផ្ទេរអំណាច ដោយ​សន្តិវិធី កាលពី​ម្សិលមិញ​នៅ​ក្រុង​ណៃ​ពិដោ​។
​លោក ថេ​ន សេន បានទទួល​ជួប​លោកស្រី អ៊ុង សាន​ស៊ូ​ជី នៅ​វិមាន​ប្រធានាធិបតី នាទី​ក្រុង​ណៃ​ពិដោ រយៈពេល​៤៥ នាទី ដើម្បី​ពិចារណា​អំពី​វិធី​ផ្ទេរអំណាច ទៅឱ្យ​រដ្ឋាភិបាល​ជាប់ឆ្នោត​។ ជា​កិច្ចពិភាក្សា ដ៏​កក់ក្តៅ និង​ប្រកបដោយ​ការបើក​ទូលាយ ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​ស្រី​ប្រមុខ​បក្សប្រឆាំង​។​
​គួរ​បញ្ជាក់ថា នេះ​ជា​លើកទីមួយ គិត​ចាប់តាំងពី​ភូមា​បានទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក ដែលមាន​ការរៀបចំ​អន្តរកាល​នយោបាយ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​យ៉ាងដូច្នេះ​៕

2015-12-02T075337Z_1426853769_GF20000081696_RTRMADP_3_MYANMAR-POLITICS