អង់គ្លេស៖យន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេស២គ្រឿងបានចាប់ផ្តើមហោះចេញពីមូលដ្ឋានកងទ័ពក្នុងប្រទេសសាយព្រឺសដើម្បីបើកក្នុងយុទ្ធនាការវាយប្រហារលើក្រុមឧទ្ទាមISI Sនៅក្នុងប្រទេសស៊ីរីកាលពីពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ ២០១៥ នេះ បន្ទាប់ទទួលបានការយល់ព្រមពីរដ្ឋសភា។
បើយោងតាមប្រភពសារព័ត៌មានរបស់ចក្រភពអង់គ្លេសបានចេញផ្សាយបន្តទៀតថា ការចេញប្រតិបត្តិការ វាយ ប្រហារក្រុម ISIS នេះ គឺតបតាមការស្នើសុំពីបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែល បានទទួលរងគ្រោះ ជាពិសេស បារាំងតែម្តង។ សហរដ្ឋអាមេរិក និង បារាំង ព្រមទាំង អូស្ត្រាលី បាននឹងកំពុង វាយប្រហារពួក ISIS នៅស៊ីរី ស្រាប់ទៅហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៃការវាយប្រហារនៅទីក្រុងប៉ារី នោះ បណ្តាប្រទេស អឺរ៉ុប និង អាមេរិក មួយចំនួនទៀត បានក្លាយជាគោលដៅនៃការវាយប្រហារ របស់ក្រុមរដ្ឋ អ៊ីស្លាម ដោយក្នុងនោះ ប្រទេសអ៊ីតាលី និង អាល្លឺម៉ង់ ព្រមទាំងអេស្ប៉ាញ ក៏ទំនងជាអាចចូល រួមនៅក្នុង ការវាយប្រហារ ISIS បន្ទាប់ពី អង់គ្លេសដែរ៕