ក្រុមឧទ្ទាម ISIS គំរាមអារកលោក បារ៉ាក់ អូបាម៉ា និងយកអាមេរិកធ្វើជាទឹកដីមូស្លីម
ស៊ីរី៖ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហោះវីដេអូមួយពីការកាត់ក្បាលយោធាម្នាក់ និងបានគំរាមកាត់ក្បាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ព្រមទាំងព្រមានយកសហរដ្ឋអាមេរិកធ្វើជាទឹកដីរបស់ពួកម៉ូស្លីម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Dailymail ចេញផ្សាយកាលពីម្សិលមិញ។
មុនពេលប្រហារជីវិតចំណាប់ខ្មាំង ពួកឧទ្ទាម ISIS បានព្រមានថា លោក អូបាម៉ា ត្រូវដឹងថា យើងនឹងវាយប្រហារទៅដល់សហរដ្ឋអាមេរិក។ លោកក៏ត្រូវដឹងផងដែរថា យើងនឹងកាត់ក្បាលរបស់លោក នៅក្នុងសេតវិមាន ព្រមទាំងយកសហរដ្ឋអាមេរិកធ្វើជាដែនដីរបស់ពួកម៉ូស្លីម៕