មេដឹកនាំ​តា​លី​បង់​លោក មូ​ឡា​ហ៍ អា​កតា ម៉ាន់​សួរ​ ទទួលមរណភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2015 ក+ ក-

​កា​ប៊ុល​៖​បើតាម​ការចេញផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ នេះ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​កំពូល របស់​ក្រុម តា​លី​បង់ ក្នុងប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​លោក មូ​ឡា​ហ៍ អា​កតា ម៉ាន់​សួរ បានទទួល​មរណភាព បន្ទាប់ពី ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ កាលពី​ព្រហស្បតិ៍​ដោយសារ​មាន​ជម្លោះផ្ទៃក្នុង​។​
​ មន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បញ្ជាក់ថា មេដឹកនាំ​កំពូល​របស់ តា​លី​បង់ ខាងលើនេះ បានទទួល​រងរបួស​ជា​ទម្ងន់ នៅក្នុង​ការបាញ់បោះ​ដាក់គ្នា​យ៉ាង​ព្រៃផ្សៃ ជាមួយនឹង​មេបញ្ជាការ​ជាច្រើនរូប​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ទៅលើ​រឿង​បែងចែក​កម្លាំង​ទៅតាម​តំបន់​ផ្សេងៗ នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។
​ ​គួរ​បញ្ជាក់ថា មេដឹកនាំ​កំពូល របស់​ក្រុម តា​លី​បង់​ទទួលមរណភាព​ដោយសារ​បញ្ហា​កិច្ចចរចា សន្តិភាព ដែល គ្រោង​ធ្វើឡើង​នោះក៏​ទំនងជា​បញ្ហា​មួយដែល​នាំ​ឲ្យ​ជួរ​ថ្នាក់ដឹកនាំកំពូលរបស់​តា​លី​បង់​ឈ្លោះប្រកែកដល់​ថ្នាក់​បាញ់បោះ​ដាក់គ្នា​នោះ​ផងដែរ​៕

art16.1