ISIS ព្រមាន​វាយប្រហារ​ចក្រ​អង់គ្លេស​អំឡុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2015 ក+ ក-

ក្រុង​ឡុង​ដ៍​៖ យោងតាម​សារព័ត៌មាន Daily mail ចេញផ្សាយ​កាលពី​ម្សិលមិញ​ថា ក្រុម​ឧទ្ទាម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS មាន​គម្រោង​វាយប្រហារ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។​
​ការព្រមាន​វាយប្រហារ​នេះ​ធ្វើឡើង​បន្ទាប់ពី​សភា​ជាន់​ទាប​របស់​អង់គ្លេស សម្រេច​យល់ព្រម​ចូលរួម​ក្នុងការ​វាយប្រហារ​ប្រឆាំង​ពួក​ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​។ ទន្ទឹម​នោះ​ភ្នាក់ងារ​សន្តិសុខ​អឺរ៉ុប​បាន​រាយការណ៍​ថា ពួកគេ​បានទទួល​នូវ​ព័ត៌មាន​ពី​ការ​ស៊ើបការណ៍​យ៉ាងច្បាស់​ថា ចក្រភព​អង់គ្លេស បាន​ស្ថិតនៅក្នុង​បញ្ជី​នៃ​ការ​គោលដៅ​វាយប្រហារ​លើក​ក្រោយ ដែល​ហានិភ័យ​ខ្ពស់​។​
​តាម​ប្រភព​ខាងលើ​បញ្ជាក់ថា ពួក​ជី​ហាដ​ដែលមាន​ដើមកំណើត​នៅ​ចក្រភព​អង់គ្លេស ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម បានទទួល​បន្ទុក​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដើម្បី​ធ្វើការ​វាយប្រហារ​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ដែល​ការវាយប្រហារ​នេះ មាន​លក្ខណៈ​ដូចគ្នា​នឹង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ផងដែរ​៕

2F0B6BB900000578-3345468-image-a-12_1449200218810