អ៊ីរ៉ង់ត្រៀមបង្ហាញភស្តុតាងនៃការធ្វើពាណិជ្ជកម្មប្រេងខុសច្បាប់រវាងតួកគី និងISIS
អ៊ីរ៉ង់៖យោងតាមសារព័ត៌មាន RT នៅថ្ងៃទី០៥ ខែធ្នូនេះផ្សាយថា រដ្ឋាភិបាលអ៊ីរ៉ង់បាននឹងកំពុងត្រៀមខ្លួនក្នុងការបង្ហាញភស្តុតាង នៃការធ្វើពាណិជ្ជកម្មរប្រេងខុសច្បាប់រវាងប្រទេសតួកគី និងក្រុមឧទ្ទាម ISIS។
ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងបញ្ជូនព័ត៌មានដែលមាន វីដេអូ និងរូបភាពរថយន្តដឹកប្រេងខុសច្បាប់ទៅឲ្យប្រទេសតួកគី ។ ដោយឡែកកាលពីពេលថ្មីៗនេះរុស្ស៊ីក៏បានបង្ហាញភស្ដុតាង ដែលក្រុមឧទ្ទាម ISIS បានប្រើប្រាស់ច្រកធំៗចំនួន៣សម្រាប់ដឹកប្រេងខុសច្បាប់ ចូលទៅកាន់ប្រទេសតួកគីផងដែរ៕