ការអភិវឌ្ឍរាជធានីភ្នំពេញសម័យតេជោធិបតី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2026 ក+ ក-

ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល​កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំ​ផុតរបស់ សម្តេចមហាបវរធិបតី បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន។