យ៉េមែន៖ពួកឧទ្ទាមជ្រុលនិយមរដ្ឋឥស្លាម ISIS ចំនួន៤ផ្សេងៗគ្នា បានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពប្រហារជីវិតចំណាប់ខ្មាំងដោយរបៀប៤យ៉ាងផ្សេងៗគ្នាយ៉ាងសាហាវឃោរឃៅបំផុតក្នុងទឹកដីនៃប្រទេសយ៉េមែន។
ក្នុងវីដេអូទី១ បង្ហាញថា មានបុរស៦នាក់ត្រូវបានបាញ់សម្លាប់ដោយគ្រាប់រ៉ុកកែត។ ចំណែកក្នុងវីដេអូទី២ បុរស ៦នាក់ត្រូវ បានគេបណ្តែតលើទូកមួយគ្រឿងនៅក្នុងទឹក បន្ទាប់មកត្រូវគេបំផ្ទុះគ្រាប់បែកសម្លាប់។ ដោយឡែកបុរស ៤នាក់ផ្សេងទៀត ត្រូវគេបំផ្ទុះសម្លាប់ដោយគ្រាប់បែកដែលបំពាក់នៅនឹងក។ ដោយឡែកវីដេអូចុងក្រោយ គឺមានជនរងគ្រោះជាបុរសមានគ្នា ៩នាក់ ត្រូវបានគេកាត់ក្បាលជាមួយនឹងកាំបិតយ៉ាងមុតស្រួច។
គួរបញ្ជាក់ថា វីដេអូទាំងអស់ត្រូវបានបង្ហោះ និងចែករំលែកបន្តគ្នាដោយក្រុមអ្នកគាំទ្រពួកឧទ្ទាម ISIS ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេសផ្តើមការវាយប្រហាររបស់ខ្លួន ជាលើកដំបូងនៅក្នុងប្រទេសស៊ីរី៕