ស្វាយរៀង:នៅរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៤នាមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកឧត្តម សេនីយ៍ឯកពិនពិសិដ្ឋអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីនៅក្នុងពីធីប្រកាសនិងតែងតាំងមុខតំណែងនាយរងប៉ុស្តិ៍នាយផ្នែកនាយរងផ្នែកនិងមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
នៅក្នុងឱកាសនោះលោកពិនពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា៖ក្នុងអាណាត្តិទី៥នេះរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃបានបង្កើតអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ហើយក្រោយពីការបង្កើតអគ្គនាយកដ្ឋាននេះមកលោកនាយឧត្តមសេនីយ៍សុខផលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍បានចេញសេចក្តីសំរេចបន្តសុពលភាពតួនាទីភារកិច្ចរបស់មន្ត្រីដែលបំរើការងារនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត។លោកឧត្តមសេនីយ៍បានបន្តឲ្យដឹងទៀតថា៖កិច្ចការដែលត្រូវធ្វើបន្តនោះទី១គឺមន្ត្រីទាំងអស់ត្រូវពង្រឹងការងារជំនាញឲ្យមានប្រសិទ្ធិភាពទី២ត្រូវការសាមគ្គីភាពផ្ទៃក្នុងគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធភាគីជាមិត្តអាជ្ញាធរដែនដីជាពិសេស គឺកិច្ចសហប្រតិត្តិការល្អទី៣ត្រូវឈុបបំបាត់ភាពអសកម្មនានាកុំឲ្យកើតមានឡើង។
សូមបញ្ជាក់ផងដែរថានាប្ចុប្បន្ននេះមន្ត្រីនគរបាលអន្តោរប្រវេសន៍ដែលបំរើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតប្ចុប្បន្ននេះមានចំនួន១៣៤នាក់ក្នុងនោះនាយរងប៉ុស្តិ៍មានចំនួន៣៣ស្រីម្នាក់និងមន្ត្រីធម្មតា៕