ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញជិត៥០កន្លែងត្រូវបានផ្អាកអាជីវកម្ម
ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញមានចំនួនជាង៤០០កន្លែង ខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០ កន្លែង ត្រូវបានផ្អាកអាជីវកម្ម តែមិនមាន បង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ នេះបើ តាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មីនា ២០២៦នេះ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមហួត ហៃ អភិបាលរងតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖


