ក្រសួងសុខាភិបាលនិង WHO បញ្ជាក់ជំហរបន្តកិច្ចសហការដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2026 ក+ ក-

អង្គការសុខភាពពិភពលោក បានប្រគល់ -ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតី ភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

សូមទស្សនាព័ត៌មានពិស្ដារ៖