ក្រសួងការងារ នាំយកឱកាសការងារជាង៣ពាន់កន្លែងជូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប
នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សាសម្ដេច ហ៊ុនសែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដោយបាននាំយកឱកាសការងារសរុបចំនួន ៣,៥៥០ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងអតីតពលករ។
សូមទស្សនាព័ត៌មានពិស្ដារ៖


