មនុស្ស៣៧នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារក្បែរព្រលានយន្តហោះអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយប្រហារតំបន់មួយនៅក្បែរព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុងកង់ដាហា ប្រទេសអាហ្វហ្គានីស្ថានកាលពីម្សិលមិញបណ្តាលឲ្យជនស៊ីវិល ៣៧នាក់បាត់បង់ជីវិត និងច្រើននាក់ទៀតរងរបួស។
យោងតាមប្រភពសារព័ត៌មានចិនស៊ិនហួបាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្ម ប្រយុទ្ធតាលីបង់បានបើកការវាយប្រហារ ដោយការបាញ់រះទៅលើអគារស្នាក់នៅរបស់ប្រជាជន នៅក្បែរព្រលានយន្តហោះ ភាគខាងត្បូងទីក្រុងកង់ដាហាក្នុងអំឡុងពេល២០ម៉ោង។
គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំ កំពូលតាលីបង់បានទទួលមរណភាពបន្ទាប់ពីរងរបួសធ្ងន់ដោយសារតែជម្លោះផ្ទៃក្នុង ដែលគេសង្ស័យថា បណ្តាលមកពីគម្រោងការរៀបចំកិច្ចចរចាសន្តិភាពជាមួយនឹងរដ្ឋាភិបាល៕