គយចល័ត ដេញចាប់ទូកដឹកទំនិញគេចពន្ធចូលពីវៀតណាម២គ្រឿងតាមច្រកបាក់ដាយ ខេត្តតាកែវ
កម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមអន្តរាគមន៍ពិសេស បានដេញចាប់បានទូកដឹកទំនិញនាំចូលពីប្រទេសវៀតណាមចំនួន ២គ្រឿង ដែលសង្ស័យគេចពន្ធ តាមច្រកទ្វេភាគីបាក់ដាយ ស្ថិតក្នុងខេត្តតាកែវ ។ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានទូកដឹកទំនិញចំនួន២គ្រឿង នាំចូលពីវៀតណាម ដោយមិនបានបំពេញបែបបទគយឱ្យបានត្រឹមត្រូវ ។



