វគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារនៅខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី រួមជាមួយ លោកស្រី កែវ សារឿន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល «នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» រយៈពេល ៣ថ្ងៃ នៅសាលប្រជុំ KN&N Resort ដោយមានការចូលរួមពីតំណាងក្រសួងសង្គមកិច្ច មន្ទីរជំនាញ អង្គការដៃគូ និងសមាជិកគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ ទាំង២១ ក្នុងខេត្ត។
សូមទស្សនាព័ត៌មានពិស្ដារ៖


