ISIS គំរាម​ធ្វើ​គត់​សម្តេច​ប៉ាប Francis របស់​បុរី​វ៉ា​ទី​កង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2015 ក+ ក-

​រ៉ូម​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Express ចេញផ្សាយ​កាលពី​ម្សិលមិញ​ថា ក្រុម​ឧទ្ទាម ISIS​បានបង្ហាញ​វីដេអូ​ឃ្លី​ប​មួយ ដោយ​គំរាម​ធ្វើ​គត់​សម្តេច​ប៉ាប Francis និង​គំរាមកំហែង​វាយប្រហារ​ទៅលើ​ទីក្រុង​រ៉ូម​។​
​លោក Cardinal Pietro Parolin បាន​បញ្ជាក់ថា ដែនដី​សាសនា​ដ៏​តូច​មួយ​នេះ​កំពុង​ពិចារណា​ពី​ការចាត់វិធានការ​រឹតបន្តឹង​ផ្នែក​សន្តិសុខ ខណៈដែល​បុរី​វ៉ា​ទី​កង់​បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​គោលដៅ​នៃ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​សកម្មជន​ជី​ហាត​ពិតមែន ដោយសារ​ភាពផ្ទុយ​គ្នា​ផ្នែក​សាសនា ហើយ​ការវាយប្រហារ​នេះ អាច​នឹង​បង្ក​ភាព​តក់ស្លុត​ទូទាំង​សកលលោក​។​
​គួរ​បញ្ជាក់ថា ទីក្រុង​រ៉ូម ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បាន​រង​ការគំរាមកំហែង​យ៉ាងខ្លាំង តាមរយៈ​វីដេអូ​មួយចំនួន​ដែល​ផ្សព្វផ្សាយ​ដោយ​ពួក​ជ្រុលនិយម៕

Pope-626279