លំនៅដ្ឋានពលរដ្ឋ៣ខ្នងដែលមានជញ្ជាំង ជាប់គ្នានៅភូមិត្រពាំងធំ,ឃុំត្រពាំងធំ,ស្រុកទឹកឈូ,ខេត្តកំពត ត្រូវបានព្រះអគ្គីលេបត្របាក់ឆេះម៉ដ្ឋកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។ក្នុងគ្រោះអក្គីភ័យឆេះផ្ទះពលរដ្ឋទាំង៣ខ្នង នៅភូមិត្រពាំងធំ,ឃុំត្រពាំងធំ,ស្រុកទឹកឈូនេះ គេបានឃើញរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តរួមទាំងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពតចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់គ្រោះអគ្គីភ័យនោះដែរ។ប៉ុន្តែអ្វីដែលគេមើលឃើញនោះអំណាចនៃការឆេះវាហួសពេលទៅហើយដោយសារស្ថានភាពផ្លូវចង្អៀតហើយថ្ងៃក៏កំពុងតែក្ដៅខ្លាំងធ្វើអោយសម្ភារៈមានដូចជាគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់និងផ្ទះមួយទៀតមានលក់ចាប់ហួយផង ងាយក្លាយជាចំណីព្រះអគ្គីទាំងអស់។ម្ចាស់ផ្ទះទី១ឈ្មោះភៅស៊ុយភេទប្រុសអាយុ៤២ឆ្នាំ ផ្ទះដែលឆេះមានទំហំ៦មគុណ១៤ម ជាផ្ទះលក់គ្រឿងសំណង់។ទំហំនៃការខូចខាតគិតជាទឹកប្រាក់ប្រហែលជា៩ពាន់ដុល្លារ។គ្រួសារទី២ឈ្មោះទេពសុខាភេទស្រី អាយុ៦៤ឆ្នាំ។ជាផ្ទះលក់គ្រឿងទេស ទំនិញដែលបានឆេះខូចខាតគិជាទឹកប្រាក់ប្រហែល១មឺនដុល្លារ។និងគ្រួសារទី៣ឈ្មោះ ខៅ អ៊ាត ភេទប្រុសអាយុ៤៥ឆ្នាំ។ជាផ្ទះលក់គ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់ ។ទំហំការខូចខាតប្រមាណ១ម៉ឺនដុល្លារ ។បើតាមការអោយដឹងពីមន្ត្រីនគរបាលការិយាល័យពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តបានឲ្យដឹងថាមូលហេតុនៃការឆេះគេមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ព្រោះប្រភពព័ត៌មាននិយាយផ្សេងៗគ្នា។ខ្លះថាមកពីការអុចធូប,ខ្លះថាទុស្សេខ្សែភ្លើង យកជាផ្លូវការមិនទាន់បានឡើយ ។
អគ្គីភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់៣ខ្នងនៅខេត្តកំពត









